Exhibition


On Attachments and Unknowns brings together artists and lens-based artworks that offer countervisions of the methods and ideologies of statecraft in and from Southeast Asia. Resisting simplification of geography, history, identity, and art, On Attachments and Unknowns follows the affinitive strategies of artists who explore the unstable interplay between visibility and invisibility, legibility and illegibility, and knowns and unknowns – expressions critical to figuring images and writing histories, and to conceiving power and participation within political and social movements of our time. While some artworks in the exhibition blur national and regional borders with migrants’ dreams and refugee desires, others work to gender, conflate and refocus Indigenous knowledge and colonial legacies.  Practices of state censorship and surveillance and ideas of the evidentiary are appropriated for close inspection.  The spectacle of the political campaign and the protest are upended and personalized. Intentionally oblique and anachronistic, the artworks collectively question representability, transparency of meaning and immediacy of message, unsettling our gaze and instinct to rationalize knowing.

Artists:
Martha Atienza, Kiri Delana, Pao Houa Her, Chia-En Jao, Minstrel Kuk, Emily Phyo, Nguyen Thi Than Mai, Nguyen Trinh Thi, Sutthirat Supaparinya, Anocha Mai Suwichakornpong, Neak Sophal, Erika Tan, Yee I-Lann 

Curators:  Erin Gleeson with May Adadol Ingawanij and Ben Valentine

The exhibition takes place at SA SA BASSAC from 19 May – 19 August, 2017 |
SA SA BASSAC is located at #18 2E Sothearos Boulevard, Phnom Penh, Cambodia | 
For more information please contact: +855 (0) 61-967-061

With thanks to: Bockley Gallery, Minneapolis; Myanm/art, Yangon; National Culture and Arts Foundation, Taiwan; Anti-Archive, Phnom Penh; TINI, Phnom Penh; SPK, Phnom Penh; and E Photo Media, Malaysia.

 

( ជាភាសាខ្មែរ )

នៅក្នុង ពិព័រណ៍ ‹‹ស្និទ្ធតែមិនប្រាកដ›› បាន​ ពាំនាំព្រមគ្នានូវ សិល្បករ ជាមួយនិង ស្នាដៃដែលបានបង្កើតឡើងទាំងស្រុង ដោយផ្អែកលើ កែវកញ្ចក់កាម៉េរ៉ា ក្នុងបំណង​ ដឹកដៃអ្នកទស្សនា អោយបានស្គាល់នូវរសជាតិផ្សេងៗគ្នា ទស្សនៈបែបខ្វែងគំនិតគ្នា តាមរយៈការប្រើវិធីសាស្រ្ត និង មនោគមវិជ្ជា របស់ល្បិចកលនយោបាយ ក្នុងភូមិភាគអាស៊ី អាគ្នេយ៍។ ចំពោះការ សម្លឹងទៅលើតំបន់អាស៊ីអាគ្នេយ៍ ដោយសិល្បករដែលរស់នៅ ទាំងក្នុងនិង​ ក្រៅប្រទេស មានភាពតទល់និង ភាពសាមញ្ញនៃ ប្រវត្តិសាស្រ្ត អត្តសញ្ញាណ និង​ សិល្បៈ។ ក្នុង​ ពិព័រណ៍ ‹‹ស្និទ្ធតែមិនប្រាកដ›› បានដើរតាមលំអាន យុទ្ធសាស្រ្ត ប្រទាក់ក្រឡាគ្នារបស់សិល្បករ ដោយស្វែងរកទំនាក់ទំនង លក្ខណៈមិនស្ថិតស្ថេរមួយ ដែលស្ថិតក្នុងចន្លោះ ភាពមើលឃើញនិង​មើលមិនឃើញ ភាច្បាស់លាស់និងភាពស្រពិចស្រពិល ប្រាកដនិងមិនប្រាកដ។ ទាំងនោះ គឺជាការសម្តែងចេញ ការវែកញែក គំនូសតាងលើរូបភាព និង សំណេរ អំពីប្រវត្តិសាស្រ្ត ការស្វែងយល់ពីដំណើររបស់ អំណាច ការចូលរួមពីនយោបាយ និង​ ចលនារបស់សង្គមដែលកើតមាន នៅក្នុងបច្ចុប្បន្នកាលដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ដោយស្នាដៃខ្លះ ក្នុងពិព័រណ៍នេះ បង្ហាញពីព្រំដែននៃ ភាពស្រពិចស្រពិល អំពី ជាតិសាសន៍ និង​ តំបន់ ជាមួយការយល់សប្តិរបស់ជនអន្តោប្រវេសន៍ និង បំណងប្រថ្នារបស់ជនភៀសខ្លួន។ ស្នាដៃខ្លះទៀត ក៏បានបង្ហាញអំពីសិទ្ធិយេនឌ័រ រវាងការបញ្ចូលគ្នានៃការ យកចិត្តទុកដាក់ឡើងវិញ ទៅលើចំនេះដឹង ជនជាតិដើមភាគតិច និង ឥទ្ធិពលរបស់មរតកអាណានិគម និង ការអនុវត្តច្បាប់ស្តីពី ការរឹតបន្តឹងលើសិទ្ធិបញ្ចេញមតិ ការច្នៃប្រឌិត ទៅលើប្រជាពលរដ្ឋ។ ទស្សនីយភាពនៃការ​តវ៉ាប្រឆាំង ត្រូវបានលើកមកបង្ហាញ និង​ ច្នៃជាលក្ខណៈផ្ទាល់ខ្លួន។ ចេតនាការ នៃការបញ្ឆិតបញ្ឆៀងរវាងសម័យកាលខុសគ្នា នៅក្នុងស្នាដែរបស់សិល្បករ បានចោទសំនួរឡើង អំពីអ្វីទៅដែលហៅថាការតំណាង ភាពច្បាស់ក្រឡែតពីអត្ថន័យ និង ភាពយល់ដឹងភ្លាម តាមរយៈសារផ្តាំផ្ញើរ ជាមួយនិង ទម្លាប់នៃការមើលវត្ថុអ្វីមួយ និង ញានដឹងដែលគ្មានការផ្តោតតែមួយមុខ ក្នុងន័យត្រឹមត្រូវតាមសភាវៈគតិ។

 សិល្បកររួមមាន ៖
ម៉ាថា អាធៀនហ្សា, ឆាយ អេន ចាវ, មីនស្រ្តែល ខ្វិក, អេមីលី ផ្យូ, ង្វៀន ទ្រិញ ធី, ស៊ូទ្ធិរ៉ាត ស៊ូផាផារីនយ៉ា, នាក់ សុផល, ង្វៀន ធី ថាញ់ ម៉ៃ, អេរីកា ថេន, គីរី ដាឡេណា, យី អ៊ី ឡាន, ប៉ាវ ហ៊ូអា ហ៊ើ, អាណូឆា ម៉ៃ ស៊ូវិឆាខនផុង

គទានុរក្ស ៖ អេរីន គ្លីសាន់, មេ អាដាដុល អ៊ីនកាវ៉ានិច, បិន វ៉ាឡិនថាញ

ពិព័រណ៍នេះធ្វើឡើងនៅ ស​ ស បាសាក់ ចាប់ពីថ្ងៃទី១៩ ខែឩសភា ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៧

ស ស​ បាសាក់ មានអាសយដ្ឋាននៅ ផ្ទះលេខ ១៨ E២ ផ្លូវសុធារស រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ +៨៥៥ (០) ៦១-៩៦៧-០៦១

សូមថ្លែងអំណរគុណដល់ : Bockley Gallery, Minneapolis; Myanm/art, Yangon; National Culture and Arts Foundation, Taiwan; Anti-Archive, Phnom Penh; TINI, Phnom Penh; SPK, Phnom Penh; and E Photo Media, Malaysia.