Anocha Mai Suwichakornpong

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )


About the Artwork

The award winning By The Time It Gets Dark revolves around the student uprising and 1976 Thammasat University massacre in Bangkok through a shapeshifting plot that unfolds abstruse layers that mimic the nature of social memory and official history. Born in 1976, Anocha grew up with the event and its politics shrouded in mystery. With this film expressed as her “love letter to cinema”, she poses questions of representability – how film and filmmaker can address the subject of silenced histories, trauma and post-trauma. In her poetic and non-linear approach, uncertainty reigns, as it does in reality.

About the Artist

Anocha Mai Suwichakornpong (b. 1976, Thailand) is an independent film director, screenwriter and producer. She holds an MFA, Film Columbia University, New York, USA (2006). Her thesis film, Graceland (2006), was the first Thai short to be included in the Official Selection at Cannes Film Festival. Her first feature, Mundane History (2010), has screened at film festivals worldwide and won the Tiger Award in Rotterdam and Best Director in Mumbai. By The Time It Gets Dark (2016) has won many awards including Best Picture and Best Director, Thailand National Film Association Awards (2017).

អំពីស្នាដៃ

ស្នាដៃ ‹‹នៅពេលយប់ឡើង›› (By The Time It Gets Dark) ជាស្នាដៃទទួលបានពានរង្វាន់។ ស្នាដៃនេះ បង្ហាញអំពីចលនាបះបោររបស់និសិត្ស និង ការសម្លាប់រង្គាលនៅ សកលវិទ្យាល័យថាម៉ាសាត់ (Thammasat University) ក្នុងឆ្នាំ១៩៧៦ នៅទីក្រុងបាងកក។ សាច់រឿងផ្លាស់ប្តូរទម្រង់នេះ បង្ហាញពីស្រទាប់ជាច្រើនពិបាកយល់ ពីធម្មជាតិនៃការចងចាំក្នុងសង្គម និង ពីប្រវត្តិសាស្ត្រជាផ្លូវការពិត។ ព្រឹត្តិការណ៍ទាំងនោះ ត្រូវបានលាក់ទុកជាអាថ៌កំបាំង ដោយសារបញ្ហានយោបាយ។ អាណុឆា (Anocha) កើតនៅឆ្នាំ១៩៧៦ ហើយធំធាត់ឡើងនៅពេល ដែលឧប្បតិហេតុនោះកើតឡើង។​ សិល្បៈករ មានបំណងចង់អោយខ្សែភាពយន្តនេះក្លាយជា ‹‹ចំណារអំពីទឹកចិត្តស្រលាញ់ចំពោះវិស័យភាពយន្ត›› របស់គាត់ ហើយគាតចង់ចោទសួរថា តើវិស័យភាពយន្ត ឬ អ្នកដឹកនាំរឿង អាចប្រើវិធីសាស្រ្តអ្វីខ្លះ ក្នុងការឆ្លុះបញ្ចាំង និង​ និយាយអំពី ប្រវត្តិសាស្រ្តដែលត្រូវបានគេបំភេ្លចចោល ទាំងភាពតក់ស្លុតក្នុងកំឡងពេល និង ក្រោយពេលហេតុការណ៍នោះកើតឡើង។ សាច់រឿងនេះបង្ហាញ ជារបៀបកំណាព្យ និងមិនមានលំដាប់លំដោយជាជួរនោះទេ។ ភាពមិនប្រាកដប្រជាផុសក្នុងខ្សែភាពយន្តចេញមក ដូចនៅក្នុងជីវិតពិតដែរ។

អំពីសិល្បករ៖

អាណូឆា ម៉ៃ ស៊ូវិចាខនផុង (Anocha Mai Suwichakornpong) (កើតឆ្នាំ១៩៧៦ នៅប្រទេសថៃ) គឺជាអ្នកដឹកនាំខ្សែភាពយន្តឯករាជ្យ អ្នកសរសេរសាច់រឿង និងអ្នកផលិត។ គាត់ទទួលបានអនុបណ្ឌិត ពីសកលវិទ្យាល័យភាពយន្តកូឡុមប៊ី (Film Columbia University) នៅទីក្រុងញូយ៉ក ប្រទេសសហរដ្ឋអាមេរិច (២០០៦)។ សារណារបស់គាត់​ ជាខ្សែភាពយន្តឈ្មោះថា ‹‹ដែនព្រះគុណ›› (Graceland) (២០០៦) ជាខ្សែភាពយន្តខ្លីថៃដំបូងដែលត្រូវបានគេដាក់ចូល ក្នុងការជ្រើសជាផ្លូវការ (Official Selection) នៅទិវាខ្សែភាពយន្តកេន (Cannes Film Festival)។ ខ្សែភាពយន្តដំបូងរបស់អ្នកស្រី ‹‹ប្រវត្តិសាស្រ្តគ្មានអ្វីអស្ចារ្យ›› (Mundane History) (២០១០) ត្រូវបានចាក់ផ្សាយ ក្នុងទិវាខ្សែភាពយន្តជុំវិញពិភពលោក និងទទួលបានរង្វាន់ Tiger Award in Rotterdam និង ពានរង្វាន់ អ្នកដឹកនាំរឿងល្អជាងគេ នៅទីក្រុងមុមបៃ។ រឿង ‹‹នៅពេលយប់ឡើង›› (By The Time It Gets Dark) (២០១៦) បានឈ្នះពានរង្វាន់ជាច្រើន ដូចជា ខ្សែភាពយន្តល្អជាងគេ និង អ្នកដឹកនាំល្អជាងគេ ព្រមទាំង ពានរង្វាន់ Thailand National Film Association Awards (២០១៧)។​