Chai-En Jao

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )



About the artwork:

In 1994, the Taiwanese government instituted its “Go South Policy,” importing laborers from Thailand, Vietnam, Philippines and Indonesia. By 2011, when artist Chia-EnJao made REM Sleep, in close collaboration with curator Amy Huei-Hwa Cheng, there were over 420,000 of these laborers living in Taiwan. The title indicates a durational sleep state in which capacity to dream vividly is possible due to physiological similarities to waking states. Using the documentary format to record the dreams – often nightmares – of immigrant workers in Taiwan, with a focus on women, REM Sleep reveals anxiety and fear of employers and bureaucracy, longing for home and family, and traumatic instances of return and reunion. While the realm of dreams are well outside what is considered legible, logical or legal evidence, the voices in REM Sleep issue a strong critique of the social and economic systems in which they remain unheard.

About the artist:

Chia-En Jao 饒加恩 (b. 1976, Taichung, Taiwan) approaches contemporary art practice as a set of experiments that deal with the ideas of identity, borders, shared experience, and the power relationship between different aesthetic and political regimes. Chia-En graduated from the Taipei National University of the Arts (2000) and holds a Dipôme National Supérieur d’Arts Plastiques, École Nationale Supérieur des Beaux-Arts, Paris (2004), and an MFA in Fine Art, Goldsmiths College, London (2007). Notable exhibitions include Tales of Our Time, Guggenheim Museum, New York (2017), Asia Pacific Triennial, Brisbane (2012), 9th Shanghai Biennial (2012), REM Sleep, TheCube, Taipei (2011), and Taipei Biennial (2010). Chia-En lives in Taipei.

អំពីស្នាដៃ៖

ក្នុងឆ្នាំ ១៩៩៤ រដ្ឋាភិបាលតៃវ៉ាន់បានបង្កើតឡើងនូវគោលនយោបាយមួយឈ្មោះថា​​ ‹‹គោលនយោបាយទៅភាគខាងត្បូង›› (Go South Policy) ដែលអនុញ្ញាតអោយនាំចូល នូវពលករពីប្រទេសថៃ វៀតណាម ហ្វីលីពីន និង ឥណ្ឌូនេស៊ី។ នៅពេលដែល សិល្បៈករ ឆាយ អេន ចាវ ជាមួយនិងគទានុរក្ស អាមី ហួយ វ៉ា ឆេង  (Amy Huei-Hwa Cheng) ផលិត ‹‹ដំណេក រ៉េម›› នៅឆ្នាំ ២០១១ ពេលនោះមានកម្មករជាង ៤២០,​០០០ នាក់ កំពុងរស់នៅតៃវ៉ាន់ស្រាប់ទៅហើយ។ ចំណងជើងនេះ បញ្ជាក់ពីស្ថានភាពនៃការគេងលក់ ជាមួយសមត្ថភាពក្នុងការយល់សប្តិយ៉ាងច្បាស់ បណ្តាលមកពីដំណើរការ នៃចលនារាងកាយ​ ដែលមានភាពស្រដៀង ទៅនឹងចលនាពេលភ្ញាក់ដឹងខ្លួន។ ការថតនេះ ជាការថតទ្រង់ទ្រាយឯកសារ នូវសុបិន្តរបស់ពលករដែលរស់នៅតៃវ៉ាន់ ជាពិសេសពលការនី ហើយសុបិន្តទាំងនោះ ជាញឹកញយជាសុបិន្តអាក្រក់។ ‹‹ដំណេក រ៉េម›› បានបង្ហាញការព្រួយបារម្ភ និងការភ័យខ្លាច និយោជក ការិយាធិបតេយ្យ ការនឹកផ្ទះសម្បែងក្រុមគ្រួសារ។ ឩទាហរណ៍ដូចជាការ តក់ស្លុតនៃការនិរទេស និង​ភាពប្រឈមចំពោះផ្លូវច្បាប់ បើពួកគេត្រឡប់ទៅវិញ។ ខណៈដែលអាណាចក្រនៃក្តីសុបិន្តនេះ ស្ថិតនៅឆ្ងាយពីអ្វីដែលត្រូវបានចាត់ទុកថា ជាភស្តុតាងជាក់ស្តែង សមហេតុសមផល ឬ ជាភស្តុតាងតាមផ្លូវច្បាប់។ ការអធិប្បាយក្នុងវីដេអូនេះ បណ្តុះនូវគនិតរិះគន់យ៉ាងធ្ងន់ធ្ងរ លើប្រព័ន្ធសេដ្ឋកិច្ចសង្គម ដែលមិនអើពើ ធ្វើមិនដឹងមិនលឺ ក្នុងករណីនេះ។

 

អំពីសិល្បករ ៖

ឆាយ អេន ចាវ (Chia-En Jao) កើតនៅឆ្នាំ ១៩៧៦ នៅតៃជុង ប្រទេសតៃវ៉ាន់។ គាត់ប្រើ ការអនុវត្តសិល្បៈសហសម័យ ជាមធ្យោបាយក្នុងការដកពិសោធន៍ពីគំនិត ដែលទាក់ទងនឹង អត្តសញ្ញាណ ព្រំដែន ការចែករំលែកបទពិសោធន៍ និង ទំនាក់ទំនងនៃអំណាច រវាងរបបរដ្ឋបាល និងនយោបាយផ្សេងៗគ្នា។ ឆាយ អេន បានទទួលសញ្ញាបត្រ័ ពីសាកលវិទ្យាល័យជាតិសិល្បៈតៃប៉ិ (Taipei National University of the Arts) និង ទទួលបានសញ្ញាបត្រ័ជាតិជាន់ខ្ពស់ផ្នែកសិល្បៈសូន្យរូប(Dipôme National Supérieur Plastiques) ពីសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈ (École Nationale Supérieur des Beaux-Arts )ប្រចាំទីក្រុងប៉ារីស នៅឆ្នាំ២០០៤ និង សញ្ញាបត្រ័អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈ មហាវិទ្យាល័យ ហ្គោលស្មីត (Goldsmith) ក្នុងទីក្រុងឡុងដ៍ នៅឆ្នាំ​ ២០០៧។ ព្រឹត្តិការណ៏តាំងពិព័រណ៍ធំៗ រួមមាន ពិព័រណ៍ Tales of Our Time នៅ Guggenheim Museum ទីក្រុងញូវយ៉ក ឆ្នាំ២០១៧, ពិព័រណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករៀងរាល់បីឆ្នាំម្តង(Asia Pacific Triennail)  នៅទីក្រុងព្រីស្បិន (Brisbane) ឆ្នាំ២០១២, ពិព័រណ៍ប្រចាំទីក្រុងស៊ាងហៃរៀងរាល់ពីរឆ្នាំម្តង លើកទី៩ (9th Shanghai Biennial) ឆ្នាំ២០១០។ បច្ចុប្បន្ន ឆាយ អេន កំពុងរស់នៅទីក្រុងតៃប៉ិ។