Martha Atienza

A 1-minute preview of Anito, an 8-minute work.

About the artwork:

In Martha Atienza’s home village in the Philippines on Bantayan Island, she has repeatedly documented Ati-Atihan, an annual festival whose name refers to Aetas, the indigenous group predating the Austronesian migrations some 30,000 years ago. Her focus is on the parading participants who draw power simultaneously from ancestors, Christianization and globalization; their personas inspired by current events ranging from typhoons and labor migration to the boxer-politician Manny Pacquiao and the Papal visit to the Philippines. While the title Anito refers to the animistic belief system of the Philippines prior to colonization, the moving image paired with the artist’s vertiginous sound composition reveals a dizzying conflation of historical influences that effectively complicate many dominant habits of understanding time and periodization, identity and culture, participant and observer-voyeur.

About the artist:

Martha Atienza (b. 1981, Manilla, Philippines) was born to a Dutch mother and Filipino father, and has moved between both countries and cultures throughout her life. Her video installations are drawn from engagement with her direct environment, primarily in fishing villages and at sea, which developed her interest in the potentiality of contemporary art practice to foster community and effect social change. Martha holds a BA, Academy of Visual Arts and Design, the Netherlands (2006). She was shortlisted for the Benesse Art Prize (2016) and was awarded the Ateneo Arts Award (2012, 2016); Thirteen Artists Award (2015); and many residencies, including most recently, Gasworks, London (2016). Recent exhibitions include Art Basel: Statements (2017) and Atlas of Mirrors, Singapore Biennale (2017).

 

អំពីស្នាដៃ ៖

នៅក្នុងភូមិកំណើតរបស់សិល្បករក្នុងប្រទេសហ្វីលីពីន លើកោះបាន់តាយ៉ាន់(Bantayan) ដែលសិល្បករ បានថតទុកជាឯកសារ ម្តងហើយម្តងទៀត ទាក់ទងនឹងពិធីបុណ្យប្រចាំឆ្នាំមួយ ដែលមានឈ្មោះ អាទីអាទីហាន់ (Ati-Atihan)។ ឈ្មោះនេះ សំដៅទៅលើក្រុមជនជាតិ អាអេតាស់ (Aetas)ជាក្រុមជនជាតិដើមភាគតិចដែលបានរស់នៅមុនពេលការធ្វើចំណាកស្រុក របស់ជនជាតិអូស្ត្រូនេស្យែន កាលពី ៣០០០០ ឆ្នាំមុន។ ស្នាដៃសិល្បៈនេះផ្តោតទៅលើ អ្នកចូលរួមដែលបង្ហាញក្នុងពេលដំណាលគ្នា នូវការហែរក្បួនបែបសាសនា អ្នកតា គ្រីស្ទសាសនា និងសកលភាវូបនីយកម្ម។ លក្ខណៈបង្ហាញរបស់ពួកគេនិមួយៗ បានទទួលទ្ធិពលពីព្រឹត្ដិការណ៍បច្ចុប្បន្ននានា រាប់ចាប់ពីព្យុះទីហ្វុង ការធ្វើចំណាកស្រុករបស់ពលករ រហូតដល់អ្នកប្រដាល់/អ្នកនយោបាយ ម៉េននី ប៉ាក់គីអាវ (Manny Pacquiao) ព្រមទាំង ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ ប៉ាប នៅប្រទេសហ្វីលីពីន។ ចំណងជើង អានីតូ (Anito) សំដៅទៅប្រព័ន្ធជំនឿអ្នកតារបស់ប្រទេសហ្វីលីពីន មុនពេលអាណានិគមចូលមកដល់។​ សិល្បៈករបានជ្រើសរើសស្នាដៃ ជាប្រភេទវីដេអូ គួបផ្សំជាមួយនឹង ប្រភេទសម្លេងម្យ៉ាង ស្តាប់ហើយធ្វើអោយមានអារម្មណ៍ធីងធូង ដោយសារសិល្បៈករបានផ្តោតសំខាន់ទៅលើ ការច្របាច់ចូលគ្នា នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ តាមរយៈការជះឥទ្ធិពលយ៉ាងស្មុគស្មាញទៅលើ ទំនៀមទម្លាប់នៃការរស់នៅ ការយល់ដឹងពីសម័យកាល ពេលវេលា អត្តសញ្ញាណ វប្បធម៌ របស់អ្នកចូលរួម និង អ្នកអង្កេតក្នុងព្រឹត្តិការណ៍នោះ។

 

អំពីសិល្បករ ៖

ម៉ាថា អាធៀនហ្សា កើតនៅឆ្នាំ ១៩៨១ ក្នុងទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន​ មានម្តាយជាជនជាតិហូឡង់ និង ឪពុកជាជនជាតិហ្វីលីពីន។ គាត់ធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរ និងបំឡាស់ប្តូរ ពីវប្បធម៌មួយទៅមួយទៀត​ ពេញមួយជីវិតរបស់គាត់។ ការតាំងបែបវីដេអូបង្ហាញ របស់គាត់ កើតចេញពីការប្រាស្រ័យទាក់ទង នឹង​​ ចូលរួមដោយផ្ទាល់ជាមួយនិងបរិស្ថានជុំវិញ ជាចពិសេសគឺនៅក្នុងភូមិអ្នកនេសាទ និងអ្នកនៅឯសមុទ្រ។ ទាំងនេះបានបង្កើនការចាប់អារម្មណ៍របស់គាត់ចំពោះ សក្តានុពលនៃការអនុវត្តសិល្បៈសហសម័យ ក្នុងការជំរុញអោយមានការផ្លាស់ប្តូរ ប្រកបដោយប្រសិទ្ធភាពនៅក្នុងសហគមន៍ និងសង្គមទាំងមូល។ ម៉ាថា បានទទួលបរិញ្ញាបត្រ័ផ្នែក Fine Arts ពី Academy of Visual Arts and Design នៅប្រទេសហូឡង់ (២០០៦) ។ គាត់ត្រូវបានជ្រើសរើស សម្រាប់ពានរង្វាន់ Benesse Art Prize ក្នុងឆ្នាំ ២០១៦ និងបានទទួលពានរង្វាន់ Ateneo Arts Award នៅឆ្នាំ ២០១២  និងឆ្នាំ ២០១៦ ព្រមជាមួយនិង ពានរង្វាន់ Thirteen Artists Award ក្នុងឆ្នាំ ២០១៥។ ហើយថ្មីៗនេះ គាត់ទើបបានធ្វើនិវាសដ្ឋាន នៅ Gassworks ក្នុងទីក្រុងឡុង (២០១៦) ។