Nguyen Thi Thanh Mai

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )

 Shadow,
2014, hand-colored digital photograph, 13 x 18cm. Image courtesy the artist.

About the artwork:

Nguyen Thi Thanh Mai’s series, Shadow, are digital snapshots printed in a size ideal for holding or archiving in a family photo album. Mai’s research involved weeks spent with residents of an ethnically Vietnamese fishing community in Siem Reap, Cambodia, who – as a result of layered legacies of conflict between Cambodia and Vietnam – remain excluded from the right to citizenship in either nation. Other than the bold black ink that carefully traces contours into silhouettes, the images document the very normalcy missing from the lives they depict. Mai defaces the subjects of these images by inking-in, adding rather than subtracting, layering as opposed to erasing. This obfuscation could be a somber meditation over the political histories we inherit but rarely ever control.

About the artist:

Nguyen Thi Thanh Mai (b. 1983, Hanoi, Vietnam) is interested in the construction and imagining of identity, especially in relationship to women and to the state. Recent solo exhibitions include Another World, Kunstlerhaus Bethanien, Berlin, Germany (2016); Day by Day, SA SA BASSAC, Phnom Penh, Cambodia and Sao La Art Space, Ho Chi Minh Fine Arts Museum, Vietnam, (2015). Mai was artist-in-residence at Kunstlerhaus Bethanien, Berlin (2015-2016) and Sa Sa Art Projects, Phnom Penh, Cambodia (2014). She received the Pollock-Krasner Foundation grant (2014-2015), and was a finalist (2014, 2017), Sovereign Asian Art Prize. She holds a BA, Fine Arts, Hue College of Arts, Hue University, Vietnam (2006) and MA, Visual Arts, Mahasarakham University, Thailand (2012). Mai lives in Hue, Vietnam.

 

អំពីស្នាដៃ

រូបថតជាស៊េរី របស់ ង្វៀន ធី ថាញ់ ម៉ៃ  ឈ្មោះថា ‹‹ស្រមោល›› (Shadow) គឺជារូបថតប្រភេទឌីជីថល ដោយបានផ្តោតឡើង ជាទំហំរូបថតជាក់ស្តែង ដែលគ្រួសារទូទៅ អាចដាក់នៅក្នុងអាល់ប៊ុម ដើម្បីរក្សាទុកធ្វើជាឯកសារផ្ទាល់ខ្លួន។ ម៉ៃ ធ្វើការស្រាវជ្រាវ ដោយរស់នៅជាមួយអ្នកស្រុកជនជាតិវៀតណាម នៃសហគមន៍នេសាទ នៅឯខេត្តសៀមរាប​។ អ្នកស្រុកទាំងនោះ នៅតែមិនទាន់ទទួលបាន សិទ្ធជាពលរដ្ឋពេញច្បាប់ ពីប្រទេសកម្ពុជា ឬ វៀតណាមឡើយ (ដោយសារជម្លោះ ដ៏រ៉ាំរ៉ៃ ដែលមានតាំងពី ជីដូនជីតាមកម៉្លេះ​ រវាងប្រទេសទាំងពីរ)។​ រូបថតនិមួយៗ បង្ហាញអំពី ជីវិតសាមញ្ញដែលផ្ទុយពី ជីវិតអ្នកស្រុក មានតែទឹកប៊ិចពណ៌​ខ្មៅដិតប៉ុនណោះ ដែលញគូរជុំវិញរូបភាព អោយក្លាយជា រូបភាពស្រមោល បង្ហាញពីភាពមិនប្រក្រតី។ ម៉ៃ លុបមុខរូបថត អ្នកដែលគាត់ថតចេញ ដោយគូរពីលើបន្ថែម ជាជាងដកចេញ បង្កើតអោយមានស្រទាប់ ១ ជាន់បន្ថែមទៀត តែមិនមែនលុបចោលនោះឡើយ។ ការបិទបាំងនេះ អាចជាការឆ្លុះបញ្ចាំង ដ៏ស្រងូតស្រងាត់មួយ ពីប្រវត្តិសាស្រ្តនយោបាយដែលបន្សល់ទុកដល់យើង ភាគតិចណាស់ដែលយើងអាចគ្រប់គ្រងវាបាន។

អំពីសិល្បករ

ង្វៀន ធី ថាញ់ ម៉ៃ (កើតនៅឆ្នាំ១៩៨៣ ទីក្រុងហាណូយ ប្រទេសវៀតណាម) មានចំណាប់អារម្មណ៍ទៅលើការបង្កើត និងការស្រមៃពីអត្តសញ្ញាណ ជាពិសេសទាក់ទងនិងទំនាក់ទំនងទៅកាន់ស្រ្តី និងរដ្ឋ។ ការតាំងពិព័រណ៏ទោល របស់គាត់ក្នុងពេលថ្មីៗនេះ មានដូចជា ស្នាដៃ‹‹ពិភពមួយទៀត›› (Another World) នៅ Kunstlerhaus Bethanien ទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ (២០១៦) និងស្នាដៃ ‹‹ពីមួយថ្ងៃទៅមួយថ្ងៃ›› (Day by Day) នៅ ស-ស​​ បាសាក់ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និង វិចិត្រសាល Sao La Art Space នៅសារមន្ទីវិចិត្រសិល្បៈហូជីមិញ (Ho Chi Minh Fine Arts Museum) ប្រទេសវៀតណាម (២០១៥)។ ​ម៉ៃ ធ្លាប់ធ្វើនិវាសដ្ឋាន នៅ Kunstlerhaus Bethanien ក្នុងទីក្រុងប៊ែកឡាំង (២០១៥-២០១៦) និង គម្រោងសិល្បៈស-ស(Sa Sa Art Projects) នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា (២០១៤)។ គាត់ទទួលបានជំនួយពី មូលនិធិ Pollock-Krasner Foundation (២០១៤-២០១៥) និង ត្រូវបានជ្រើសរើស​​ក្នុងវគ្គផ្តាច់ព្រាត់ នៃពានរង្វាន់សិល្បៈ Sovereign Asian Art Prize (២០១៤, ២០១៧)។ គាត់ទទួលបានបរិញ្ញាបត្រ វិចិត្រសិល្បៈពីមហាវិទ្យាល័យសិល្បៈហ៊ូ (Hue College of Arts) នៃសកលវិទ្យាល័យហ៊ូ (Hue University) នៅប្រទេសវៀតណាម (២០០៦) និង អនុបណ្ឌិតផ្នែកសិល្បៈផ្នែក Visual Arts ពីសកលវិទ្យាល័យមហាសារខាម (Mahasarakham University) នៅប្រទេសថៃ (២០១២)។ ម៉ៃសព្វថ្ងៃរស់នៅទីក្រុងហ៊ូ ប្រទេសវៀតណាម​។