Emily Phyo

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )

About the artwork

With Being 365, Emily Phyo plays on official systems of human surveillance so long associated with the authoritarian rule of the artist’s context. Being 365 was shot on the artist’s iPhone and originally created as a photographic series on Instagram and Facebook, posted each day throughout 2015. Emily’s cumulative and relational census both conceals and reveals, mediated by the tool of her livelihood running a tailor shop, with which she marks the sitter’s age between their covered eyes.

About the artist

Emily Phyo (b. 1982, Yangon, Myanmar) is a performance and installation artist living in Yangon. She holds a  Bachelor of Science in Chemistry, Dagon University, Yangon (2005). She studied art with Ko Jeu, Ko Z, (Ko) Kaung Su, and (Ko) Aye Ko at New Zero Art Space in 2008 and joined the V30 Contemporary Art Movement in 2009. Notable national and regional exhibitions and events include Body Report, 3rd Beyond Pressure performance festival, Yangon (2010), Being 365, Myanm/Art, Yangon (2016) and Net Present Value: Art, Capitol, Futures, Art Stage Singapore Southeast Asia Forum Exhibition, Singapore (2017).

អំពីស្នាដៃ៖

ជាមួយនឹង​ ‹‹ប៊ីអ៊ីង ៣៦៥››  អេមីលី ផ្យូ សាកល្បងសង្កេតទៅលើប្រព័ន្ធឃ្លាំមើលមនុស្ស ដែលបានប្រើប្រាស់ជាផ្លូវការ តាំងពីយូរណាស់មកហើយ ជាមួយនឹងរបបផ្តាច់ការក្នុងមជ្ឈដ្ឋានរស់នៅរបស់សិល្បករ។ ប៊ីអ៊ីង ៣៦៥›› ត្រូវបានថតឡើង ជាមួយនឹងទូរស័ព្ទអាយហ្វូន ហើយសិល្បករបានបង្ហោះរូបថត ជាស៊េរីទាំងនោះ នៅលើទំព័រ អ៊ីនស្តាហ្រ្គាម និងហ្វេសប៊ុក ពេញមួយឆ្នាំ ២០១៥។ ការរាប់ចំនួនមនុស្ស ពីម្នាក់ទៅម្នាក់ ស្រដៀងទៅនិងការធ្វើជំរឿន ហើយលទ្ធផលហាក់ដូចជា មើលឃើញតែមើលមិនឃើញ។ សិល្បករបានប្រើប្រាស់ ឩបករណ៍ពីហាងកាត់ដេរ​ ក្នុងការដៅអាយុ អ្នកដែលអង្គុយអោយថត នៅចន្លោះភ្នែកទាំងពីរ របស់ពួកគាត់។

 

អំពីសិល្បករ ៖

អេមីលី ផ្យូ (កើតនៅឆ្នាំ ១៩៨២ នៅទីក្រុងយ៉ាងហ្គូន ក្នុងប្រទេសមីយ៉ាន់ម៉ា) គឺជាសិល្បករផ្នែកសម្តែង ជាសិល្បករផ្នែកតំឡើងបង្ហាញ និងកំពុងរស់នៅក្នុងទីក្រុងយ៉ាំងហ្គូន។ នាងបានទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត ក្នុងមុខជំនាញគីមីវិទ្យា ពីសាកលវិទ្យាល័យ Dagon University ក្រុងយ៉ាំងហ្គូន ក្នុងឆ្នាំ២០០៥។ នាងបានសិក្សាផ្នែកសិល្បៈ ជាមួយ Ko Jeu, Ko Z, (Ko) Kaung Su, និង (Ko) Aye Ko​ នៅ New Zero Art Space ក្នុងឆ្នាំ២០០៨ និង បានចូលរួមចលនាសិល្បៈ V30 Contemporary Art Movement ក្នុងឆ្នាំ២០០៩។ ពិធីតាំងពិព័រណ៍ និង ព្រឹត្តិការណ៍ថ្នាក់ជាតិ និង ថ្នាក់តំបន់ធំៗ រួមមាន ស្នាដៃ Body Report ក្នុងពិធីបុណ្យ Beyond Pressure Performace Festival លើកទី៣ ក្នុងទីក្រុងយ៉ាំងហ្គូន ឆ្នាំ២០១០​ និងស្នាដៃ Being Daw Htay Yee នៅ Myanm/Art ទីក្រុងយ៉ាំងហ្គូន ឆ្នាំ២០១៦ ព្រមទាំង ស្នាដៃ Net Present Value: Art, Capital, Futures ក្នុងពិព័ណ៍ Art Stage Singapore Southeast Asia Forum Exhibition ប្រទេសសិង្ហបុរី ឆ្នាំ២០១៧។