Sutthirat Supaparinya (Som)

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )

About the work:

Sutthirat Supaparinya’s banned and restricted books project considers attempts across the Asia Pacific region to systematically eliminate singular voices. For this exhibition, she takes as her subject a book with current personal resonance, living as an artist under military rule: Angkor: An Essay on Art and Imperialism by Jan Myrdal and Gun Kessle. The end of the first section reads: “To write on Angkor is a necessary part of the struggle for liberation.” First published in Swedish in 1968, it was translated into Thai by Charnvit Kasetsiri and banned in Thailand from 1976 – 1998. Som both enables and renounces the legibility of the book, with the Thai translation physically bound in the exhibition and the English copy offered for reading in our library.

About the Artist:

Sutthirat Supaparinya (Som) (b. 1973, Chiang Mai, Thailand) is a visual artist who works in a wide variety of mediums, seeking to cultivate a freedom of expression through her art practice. She holds a BFA, Painting, Faculty of Fine Arts, Chiang Mai University (1997), and an MFA, Media Arts, Hochschule Fuer Grafik und Buchkunst, Leipzig, Germany (2001). Recent exhibitions and residencies include her solo 10 Places in Tokyo, Gallery VER, Bangkok (2017); the group exhibition Public Spirits, Centre for Contemporary Art Ujazdowski Castle, Warsaw, Poland (2016); and Wellington Asia Residency Exchange, New Zealand (2015). Som is a founder of Chiangmai Art Conversation, which promotes contemporary art of Chiang Mai, and is also the Director of Asian Culture Station, a gathering depot in Chiang Mai for citizens to build a sustainable relationship and to enrich mutual understanding between Thailand and other Asian nations including Japan.

 

អំពីស្នាដៃ

គម្រោងសៀវភៅ ដែលសិល្បៈករបានជ្រើសរើសមក​ធ្វើជា ប្រធានបទ ជាប្រភេទសៀវភៅហាមឃាត់មិនអោយបោះពុម្ភផ្សាយ។ ចំពោះបុគ្គលទូទៅ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចាត់ទុកថាការហាមឃាត់នេះ ជាការបំបិទសិទ្ធិបញ្ចេញមតិ ជាលក្ខណៈប្រព័ន្ធ។ ក្នុងពិព័ណ៏នេះ សិល្បៈករបាន​ ប្រៀបប្រដូច សាច់រឿងក្នុងសៀវភៅ ទៅនឹងជីវិតផ្ទាល់ខ្លួន​ ដែលកំពុងរស់នៅប្រឈម​មុខនិង រដ្ឋប្រហារយោធា។​ សៀវភៅនោះមានឈ្មោះថា ​​ ‹‹អង្គរ សំណេរអំពីសិល្បៈ និង ចក្រពត្តិនិយម›› (Angkor: An Essay on Art and Imperialism) ដោយ ជេន មីរដាល់ (Jan Myrdal) និង ហ្គាន់ ឃេសិល (Gun Kessle)។ នៅដើមភាគទី១ ក្នុងសេចក្តីបញ្ចប់ បាន​គូសបញ្ជាក់ថា “ការសរសេរ អំពីអង្គរ គឺជាការចាំបាច់មួយក្នុងការតស៊ូដើម្បីសេរីភាព”។ សៀវភៅនេះបានបោះពុម្ភលើកទី១ នៅប្រទេសស៊ុយអែតក្នុងឆ្នាំ ១៩៦៨ បន្ទាប់មក បកប្រែជាភាសាថៃដោយ ចានវិត កាសិតស៊ីរី (Charnvit Kasetsiri) ​ ប៉ុន្តែត្រូវបានហាមឃាត់​បោះផ្សាយក្នុងប្រទេសថៃ ពីឆ្នាំ ១៩៧៦ ដល់ ឆ្នាំ ១៩៩៨។ សម (សិល្បករ) បានរៀបចំអោយសៀវភៅនេះអាចយកមកអានបានផង និង មិនបានផង ដោយច្បាប់បកប្រែជាភាសាថៃដាក់តាំងបង្ហាញពិព័រណ៍ ដោយមានការរុំខ្សែ និងច្បាប់ជាភាសាអង់គ្លេសដាក់ជូនអោយអាន នៅក្នុងបណ្ណាល័យរបស់យើង។

 

អំពីសិល្បករ

ស៊ូទ្ធិរ៉ាត ស៊ូផាផារីនយ៉ាសម (កើតក្នុងឆ្នាំ ១៩៧៣ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ) គឺជាសិល្បករផ្នែក សិល្បៈមើលឃើញ (Visual Art)។ គាត់បង្កើតស្នាដៃសិល្បៈ តាមរយៈការប្រើប្រាស់វត្ថុផ្សេងៗច្រើនប្រភេទ ក្នុងការស្វែងរក និង​ បណ្តុះ​ ក្នុងការបញ្ចេញមតិដោយសេរី។ អ្នកស្រីទទួលបានបរិញ្ញាបត្រផ្នែកវិចិត្រសិល្បៈ គំនូរ ពីមហាវិទ្យាល័យវិចិត្រសិល្បៈ នៃសកលវិទ្យាល័យឈៀងម៉ៃ (Faculty of Fine Arts, Chiang Mai University) ក្នុងឆ្នាំ១៩៩៧ និង អនុបណ្ឌិតផ្នែកវិចិត្រសិល្បៈ សិល្បៈបែបផ្សព្វផ្សាយ (Media Arts) ពី Hochschule Fuer Grafik und Buchkunst នៅទីក្រុង Leipzig ប្រទេសអាឡឺម៉ង់ ក្នុងឆ្នាំ២០០១ ។ ការតាំងពិព័រណ៍ និងនិវាសដ្ឋានរបស់គាត់កន្លងទៅថ្មីៗនេះ មានដូចជាស្នាដៃពិព័រណ៌ទោល ចំណងជើងថា “10 Places in Tokyo” នៅវិចិត្រសាល Gallery VER ទីក្រុងបាងកក ក្នុងឆ្នាំ២០១៧។ ស្នាដៃ Public Spirits ក្នុងការតាំងពិពរណ៍ជាក្រុម នៅមជ្ឈមណ្ឌល​​​​​ Centre for Contemporary Art Ujazdowski Castle នៅទីក្រុង​វ៉ាហ្សរ (Warsaw) ប្រទេសប៉ូឡូញក្នុងឆ្នាំ២០១៦ និងនៅ Wellington Asia Residency Exchange ប្រទេសនូវែលហ្សេឡង់ ក្នុងឆ្នាំ២០១៥។ សម គឺជាស្ថាបនិក នៃChiangmai Art Conversation ដែលលើកកម្ពស់ដល់សិល្បៈសហសម័យរបស់ នៅទីក្រុងឈៀងម៉ៃ។ គាត់ក៏ជា នាយករបស់ Asian Culture Station ដែលជាកន្លែងជួបជុំគ្នា រវាងប្រជាពលរដ្ឋក្នុងប្រទេសថៃ និងប្រទេសអាស៊ានដទៃទៀតរួមទាំងប្រទេសជប៉ុន ក្នុងការកសាងចំណងមិត្តភាពដ៏គង់វង្ស និងការយល់ដឹងអំពីគ្នាទៅវិញទៅមកផងដែរ ដែលវាមានទីតាំងនៅក្នុងទីក្រុង ឈៀងម៉ៃ។