Kiri Dalena

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )


About the artwork:

During research at the Lopez Memorial Museum library in Manila, Kiri Dalena came upon an archive of thousands of black and white photojournalistic images of public protests belonging to a Philippine newspaper shut down in 1972 during an era of Martial Law from former Philippine President Ferdinand Marcos. Erased Slogans appropriates this archive of resistance as a mnemonic device. By whiting out the placards, Kiri renders the picketers with blanks, a sign of silencing and government suppression carried out under the military regime. At the same time, the loss of words focuses the power on the people, drawing attention to the ritual act of demonstration and protest.

About the artist:

Kiri Dalena (b. 1975, Quezon City, Philippines) works both as an artist and an activist, exploring socio-political issues affecting life in the Philippines today. She is a recipient of the Ateneo Art Awards (2009) and Thirteen Artists Awards, Philippines (2012). She holds a BA, Human Ecology, University of the Philippines Los Baños, and studied 16mm filmmaking at the Mowelfund Film Institute. Kiri has exhibited widely across Asia including Busan Biennale (2016); Sharjah Biennale 11 Film Program (2013); Fukuoka Asian Art Triennale, Japan (2014); Singapore Biennale (2013); and Asia Pacific Triennial of Contemporary Art, Brisbane (2015). She lives in Manila and Mindanao, Philippines.

អំពីស្នាដៃ៖

គីរី ដាឡេណា បានរកឃើញបណ្ណសារនៃរូបថតពណ៏សខ្មៅរាប់ពាន់សន្លឹក បង្ហាញពីបាតុកម្មជាសាធារណៈ ក្នុងពេលគាត់ធ្វើការស្រាវជ្រាវនៅក្នុង បណ្ណាល័យ សារមន្ទីររំលឹកអនុស្សាវរីយ៍ឡូផេស (Lopez Memorial Museum library) ក្នុងទីក្រុងម៉ានីល។ រូបថតទាំងនេះ ផ្តិតយករូបភាព ពីការបិទផ្សព្វផ្សាយកាសែត ក្នុងឆ្នាំ១៩៧២ អំឡុងពេលប្រទេសស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកដឹកនាំដោយអតីតប្រធានាធិបតី ហ្វេឌីណាន ម៉ាកុស (Ferdinand Marcos)។ សិល្បៈករ​ បានយកបណ្ណសារ រូបភាពនៃការតស៊ូទាំងនេះ មកធ្វើជាវិធីចងចាំម្យ៉ាង។ ក្នុងរូបថតមាន បាតុករឈរកាន់ បដាទទេ ជាមួយនិង ឥរិយាបថយ៉ាង ស្ងៀមស្ងាត់ ដែលចង់បង្ហាញអោយឃើញអំពី ការរស់នៅក្រោមគំនាប របស់ច្បាប់អាជ្ញាសឹក។​ ដំណាលគ្នានេះដែរ ការបាត់បង់ពាក្យពេចន៍ បានផ្តោតទៅលើ ឥទ្ធិពលរបស់ប្រជាជន និង ការទាញចំណាប់អារម្មណ៍​អំពី ឥរិយាបថពួកគាត់ក្នុងរបៀបនៃការប្រឆាំង ស្ងប់ស្ងាត់នេះ។

អំពីសិល្បករ៖

គីរី ដាឡេណា  កើតនៅឆ្នាំ១៩៧៥ នៅទីក្រុងកេហ្សុន (Quezon City) ប្រទេសហ្វីលីពីន។ គាត់ជាសិល្បករផង និងសកម្មជនផង ដោយគាត់សិក្សាស្រាវជ្រាវអំពីបញ្ហាសង្គមនិងនយោបាយ ដែលប៉ះពាល់ដល់ជីវិតប្រជាជនក្នុងប្រទេសហ្វីលីពីនក្នុងពេលបច្ចុប្បន្ន។ គាត់ទទួលបាន រង្វាន់សិល្បៈអាទេណេអូ (Ateneo Art Awards) (២០០៩) និង ពានរង្វាន់សិល្បករដប់បីរូប (Thirteen Artists Awards) នៅប្រទេសហ្វីលីពីន (២០១២)។ គាត់ទទួលបានបរិញ្ញាបត្រផ្នែក អេកូឡូហ្ស៊ីមនុស្ស  នៅសកលវិទ្យាល័យឡុសបាណុសរបស់ប្រទេសហ្វីលីពីន (University of the Philippines Los Baños) និងសិក្សា ការផលិតខ្សែភាពយន្ត១៦មីលីម៉ែត្រ​​​ នៅ(Mowelfund Film Institute)គីរី​ បានធ្វើការតាំងពិព័រណ៍ពាសពេញតំបន់អាស៊ី មានដូចជា កម្មវិធី Busan Biennale (២០១៦), កម្មវិធី Sharjah Biennale 11 Film Program (២០១៣), កម្មវិធី Fukuoka Asian Art Triennale នៅប្រទេសជប៉ុន (២០១៤), កម្មវិធី Singapore Biennale​ (២០១៣) ព្រមទាំង កម្មវិធី Asia Pacific Triennial of Contemporary Art នៅទីក្រុងប្រ៊ីសបេន (Brisbane) (២០១៥)។ សព្វថ្ងៃនេះ គាត់រស់នៅទីក្រុងម៉ានីល និង​ ទីក្រុងមីនដាណៅ ប្រទេសហ្វីលីពីន។