Neak Sophal

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )



About the artwork:

The forest as a dangerous place – with its wild animals, peoples, and spirits – has been used as propaganda for the Cambodian state to tame, control and exploit. Using mechanisms such as poaching, dams, cash crops, or Khmerization policies for indigenous peoples, the forest – in Cambodian politics – is meant to be conquered, not revered. At the same time, a widespread animist inheritance within state religion acknowledges diverse spirits’ omnipresence in nature. Neak Sophal’s numinous series Wild Spirits was made with her friend in Kep National Park at the southern coast of Cambodia. Made to acknowledge cohabitation of humans and spirits, and her felt but unseen encounters in the forest with, in her words, “the souls who always linger here to take care of his beautiful land.”

About the artist:

Neak Sophal (b. 1989, Takeo, Cambodia) is known for photographic portraiture rooted in social critique; her exposure or negation of identity is towards a visibility of women and other marginalized groups. Recent solo exhibitions include Flowers, Java Creative Café, Phnom Penh; The Green Net, Metahouse, Phnom Penh (2017); and group exhibitions Histories of the Future, National Museum of Cambodia, Phnom Penh (2017); Immeasurable, BUG, Bangkok (2016); Nek Na?, Les Douches The Gallery, Paris (2016); Angkor Photo Festival, Siem Reap, Cambodia (2013); and Big Eyes (Sa Sa Art Gallery, 2011). Sophal was part of Jorng Jam, an Asialink Arts Residency Project, Brisbane and Phnom Penh (2013-2015) and was an artist-in-residence, S-AIR Sapporo, Japan (2016). She holds a BA, Communication Design, Royal University of Fine Arts, Phnom Penh, Cambodia (2013).

អំពីស្នាដៃ

រដ្ឋាភិបាលបានធ្វើការឃោសនាបង្ហាញថា តំបន់ព្រៃឈើដែលសំបូរទៅដោយ សត្វព្រៃ ជនជាតិភាគតិច និង វិញ្ញានផ្សេងៗរស់នៅ ថាជាកន្លែងគ្រោះថ្នាក់។ វាជាយុទ្ធសាស្ត្រមួយក្នុង ការកាន់កាប់ និង កេងយកផលប្រយោជន៍ពីព្រៃឈើ។ ការប្រើប្រាស់គ្រឿងយន្ត ជាមធ្យោបាយ សំរាប់រានព្រៃឈើ យកដីដំនាំ ការលួចបរបាញ់សត្វ ឬ ផែនការខ្មែររូបនីយកម្ម សំរាប់ជនជាតិភាគតិច។​ ព្រៃឈើ នៅក្នុងគោលនយោបាយប្រទេសកម្ពុជា គឺមានន័យថា ជាការកាន់កាប់ ជាជាងការគោរពបូជា។ ទន្ទឹមនឹងគ្នានេះដែរ មរតកជំនឿលើ អារុកអារក្សអ្នកតា ដ៏ក្រាស់ក្រែលក្នុងតំបន់ ទទួលស្គាល់ និង ជឿថា មានវត្តមានព្រលឹងផ្សេងៗ គ្រប់សព្វកន្លែងនៅក្នុងធម្មជាតិ។ នាក់ សុផល​ បានបង្កើតស្នាដៃរូបថតជាស៊េរី ជាច្រើន ក្រោមចំណងជើង ‹‹វិញ្ញាណព្រៃប្រឹក្សា›› (Wild Spirits) ដោយមានការចូលរួមពី មិត្តភក្តិរបស់គាត់ ក្នុងឩទ្យានជាតិកែប នៅឯតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា។ សិល្បៈករទទួលស្គាល់ ពីការរស់នៅ ជាមួយគ្នា រវាងមនុស្ស និង អមនុស្ស។ គាត់ ទទួលបានអារម្មណ៍ថា ហាក់ដូចជា​មានវិញ្ញាណអ្វីមួយ នៅក្នុងព្រៃ ដែលធ្វើអោយគាត់អាចនិយាយបានថា “ពិតជាមានវិញ្ញាននៅថែរក្សា ទឹកដីដ៏ផូផង់នេះពិតមែន”។

អំពីសិល្បករ

នាក់ សុផល (កើតនៅឆ្នាំ ១៩៨៩ នៅខេត្តតាកែវ ប្រទេសកម្ពុជា) ត្រូវបានគេស្គាល់ថាជាអ្នកថតរូបប៉ក់ត្រេ ដែលផ្តោតទៅលើការរិះគន់សង្គម។​ ការបង្ហាញ ឬ ការបដិសេធអត្តសញ្ញាណ ដែលមានក្នុងស្នាដៃរបស់គាត់នោះ ធ្វើឡើងដើម្បីអោយយើងអាចមើលឃើញនិងភ្នែក ពីក្រុមស្រ្តី និងក្រុមមនុស្សដែលមិនទទួលបានសិទ្ធិ និងឱកាសគ្រាប់គ្រាន់ដ៏ទៃទៀត។ ការតាំងពិព័រណ៍ទោលរបស់គាត់ក្នុងពេលថ្មីៗនេះមានដូចជា ពិព័រណ៍ ‹‹ផ្កា›› (Flowers) នៅហាង Java Creative Café ក្នុងទីក្រុងភ្នំពេញ (​២០១៧) ព្រមទាំង ‹‹សំណាញ់ពណ៌បៃតង›› (The Green Net) នៅ ផ្ទះមេត្តា ក្រុងភ្នំពេញ (២០១៧)។ ការតាំងពិព័រណ៍ជាក្រុមមាន ‹‹ប្រវត្តិនៃអនាគត›› (Histories of the Future) នៅសារមន្ទីរជាតិ ទីក្រុងភ្នំពេញ (២០១៧),​ ស្នាដៃ ‹‹ពុំអាចវាស់បាន›› (Immeasurable) នៅ បាក់ (BUG) ទីក្រុងបាងកក (២០១៦), ស្នាដៃ ‹‹អ្នកណា?›› (Nek Na?) នៅវិចិត្រសាល Les Douches The Gallery នៅទីក្រុងប៉ារីស (២០១៦), ការចូលរួម ‹‹ទិវារូបថតសៀមរាបអង្គរ›› (Angkor Photo Festival Siem Reap) ក្នុងប្រទេសកម្ពជា (២០១៣) និង ស្នាដៃ ‹‹ភ្នែកធំ›› (Big Eyes) នៅស-ស បាសាក់ (២០១១)។ សុផល  បានចូលរួមគម្រោង Jorng Jam ដែលជាគម្រោងនិវាសដ្ឋានសិល្បៈអាស៊ីលីង (Asialink Arts Residency Project) នៅទីក្រុងប្រ៊ីសប៊ែន និងទីក្រុងភ្នំពេញ ឆ្នាំ២០១៣-២០១៥ និងធ្វើនិវាសដ្ឋាននៅ អេស អ៊ែរ សាប៉ូរ៉ូ (S-AIR Sapporo) ប្រទេសជប៉ុន (២០១៦)។ គាត់ទទួលបានបរិញ្ញាបត្រសិល្បៈ ឯកទេស Communication Design ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣។