Nguyen Trinh Thi

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )

Landscape Series #1 (2013), Video installation, 5:00 loop, color, sound. Image courtesy the artist.


About the artwork:

Images of anonymous landscapes replace one another to the sound of each slide advancing. Each carries an anonymous figure pointing, somewhere, to something. Amassing hundreds of such images from online sources, Nguyen Trinh Thi pursues her interest in the practice of evidentiary documentation. The simplest human gestures used to clarify location or prove event turns into an image of a past presence or present absence. In its repetitious sameness, Landscape Series #1 is itself a pointing gesture to the unknown. To the artist, these anonymous witnesses, portrayed together in compelling uniformity by innumerable Vietnamese press photographers, show “a way forward out of the past, a fictional journey.”

About the artist:

Nguyen Trinh Thi (b. 1973, Hanoi, Vietnam) personally and poetically layers hidden histories and current events through experimentation with the moving image. Thi studied journalism, photography, international relations, and ethnographic film in the United States. Recent film festivals and art exhibitions include Los Angeles Asia Pacific Film Festival (2017); Rotterdam Film Festival (2016); Satellite 8 program, Jeu de Paume, Paris and CAPC musée d’art contemporain, Bordeaux (2016); Lyon Biennale (2016); and Asian Art Biennial, Taiwan (2015). She will exhibit in the upcoming 2018 Sydney Biennale. Thi is founder and director of Hanoi DOCLAB, an independent center for documentary film and moving image art since 2009.

អំពីស្នាដៃ ៖

រូបភាពទេសភាពអនាមិក ​បញ្ចាំងជំនួសគ្នាទៅវិញទៅមកជាមួយនិងសម្លេងស្លាយ។​​ ក្នុងស្លាយរូបភាពនីមួយៗ ចង្អុលបង្ហាញពី រូបភាពដែលមានមនុស្ស ឈរចង្អុលបង្ហាញរបស់អ្វីមួយ។ ចំណាប់អារម្មណ៍របស់សិល្បករ បានផ្តោតទៅលើការបង្កើតឯកសារ ដែលមានរូបភាពជាភស្តុតាង ដោយបានពីការប្រមូល រូបភាពទាំងនោះ ពីប្រព័ន្ធអ៊ីនធើណែត។ កាយវិការសាមញ្ញរបស់មនុស្សម្នាក់ ក្នុងការចង្អុលបង្ហាញ អំពីទីតាំង រឺ សេចក្តីបញ្ជាក់ អំពីព្រឹត្តិការណ៍កើតឡើងហើយ ចងក្រងដោយ រូបភាពពី បច្ចុប្បន្នភាពដែលមានលក្ខណៈជាអតីតកាល និង បច្ចុប្បន្នដែលអវត្តមាន។ កាយវិការ ចង្អុលដដែលៗ ពីមួយសន្លឹកទៅមួយសន្លឹក (ប៉ុន្តែទីតាំងខុសគ្នា) ក្នុងស្នាដៃ ‹‹ស៊េរីរូបភាពទេសភាពលេខរៀងទី ១›› ជាកាយវិការបែបនឹងតែម្តង ដែលចង្អុលទៅ របស់ដែលមិនស្គាល់ មិនយល់ មិនដឹង។ សម្រាប់សិល្បករផ្ទាល់ រូបភាពទាំងនោះ ជាសាក្សីអនាមិកដែលមិនស្គាល់មុខ ធ្វើការបង្ហាញព្រមគ្នា នូវភាពទាក់ទាញស្រដៀងៗគ្នា ថតដោយអ្នកសារព័ត៌មាន ជនជាតិវៀតណាមជាច្រើនរយនាក់។ ហើយរូបភាពទាំងមូល ហាក់បីដូចជា បង្ហាញពីផ្លូវឆ្ពោះទៅកាន់អតីតកាល ដំណើរផ្សងព្រេងដែលបានប្រឌិតឡើង។

 

អំពីសិល្បករ ៖

ង្វៀន ទ្រិញ ធី (កើតនៅឆ្នាំ ១៩៧៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម) ធ្វើការ វែកញែក តាមបែបបទផ្ទាល់ខ្លួនរបស់គាត់ និង​តាមបែបជាកាព្យនិទាន ពីប្រវត្តិដែលបានលាក់បាំង និងព្រឹត្តិការណ៍បច្ចុប្បន្ននានា តាមរយៈការដកពិសោធន៍ជាមួយនឹងរូបភាពមានចលនា។ ធី បានសិក្សាជំនាញអ្នកកាសែត ផ្នែកថតរូប ទំនាក់ទំនងអន្តរជាតិ និងសិក្សាផ្នែក Ethnographic Film នៅសហរដ្ឋអាមេរិក។ ការចូលរួមពិធីមហោស្របភាពយន្ត និងពិព័រណ៍សិល្បៈធំៗ រួមមាន មហោស្របភាពយន្ត Los Angeles Asia Pacific Film Festival ឆ្នាំ២០១៧, មហោស្រពភាពយន្ត Rotterdam Film Festival ឆ្នាំ២០១៦,កម្មវិធី Satellite 8 Program នៅ Jeu de Paume ក្នុងទីក្រុងប៉ារីស និង នៅ CAPC musée d’art contemporain នៅទីក្រុងប័ដូ (Bordeaux) ពិធីបុណ្យសិល្បៈ Lyon Biennale និង Asian Art Biennale នៅតៃវ៉ាន់ ក្នុងឆ្នាំ២០១៥ ។ ង្វៀន នឹងចូលរួមពិព័រណ៌ ក្នុងពិធីបុណ្យសិល្បៈ Sydney Biennale ឆ្នាំ២០១៨។ គាត់គឺជាស្ថាបនិក និងជានាយកនៃមជ្ឈមណ្ឌល Hanoi DOCLAB ដែលជាមជ្ឈមណ្ឌលឯករាជ្យ សម្រាប់ខ្សែភាពយន្តឯកសារ និងរូបភាពជាវីដេអូបែបសិល្បៈ តាំងពីឆ្នាំ ២០០៩​ មកម៉្លេះ។