Erika Tan

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )



About the artwork:

Erika Tan’s, A Presentation by Proxy, reactivates and reinserts Halimah Binti Abdulla’s voice into a contemporary dialogue around nation, labour, and capital. Halimah lived and performed as a daily weaver and subject for colonial spectatorship inside the Malayan Pavilion for the 1924 British Empire Exhibition in London. Halimah’s her-story segues abruptly into Chris Marker and Alain Resnais 1953 essay film, Statues Also Die, connecting Halimah’s unique moment to an ongoing critique of the racist and limited (western) art canon and its gaze. A Presentation by Proxy was produced on the occasion of Erika’s publication launch, Come cannibalize us, why don’t you? / Sila Mengkanibalkan kami mahu tak?, in 2014 at the NUS Museum, Singapore, which is available for reading in the exhibition.

About the artist:

Erika Tan’s (b. 1967, Singapore) work has evolved from an interest in received narratives, contested heritage, subjugated voices, and the transnational movements of ideas, people, and things. Her work arises out of processes of research and responses to the unraveling of facts, fictions, and encounters related to events, locations, audiences, and specifics that may already exist. Select exhibitions include Diaspora Platform, Venice, Italy (2017); The Samsung Art Plus Prize, BFI, London (2011); Thermocline of Art, ZKM, Germany (2007); Around The World in Eighty Days, South London Gallery, ICA, London (2007); Singapore Biennale (2006); Cities on the Move, Hayward Gallery, London (1999). Erika studied Social Anthropology and Archaeology, Kings College, Cambridge and Film Directing, The Beijing Film Academy, and holds an MA, Fine Art, Central Saint Martins School of Art, London where she is a Lecturer on the B.A Fine Art course.

អំពីស្នាដៃ

អេរីកា   បាននាំយក​ សិល្បៈករសម្តែងជនជាតិ ម៉ាឡេស៊ី ឈ្មោះ ហាលីម៉ា ប៊ីនធី អាប់ដុលឡា (Halimah Binti Abdulla) ដែលលាចាកលោកទៅហើយ មកបង្ហាញ។ ហាលីម៉ា បានបង្កើតស្នាដៃសម្តែងមួយ និយាយអំពីជីវភាពអ្នកតម្បាញ ក្នុងពីព័ណ៌អណានិគម នៅឆ្នាំ ១៩២៤ នាចក្រភពអង់គ្លេស។ ការអធិប្បាយវគ្គដំបូងរបស់វីដេអូ ចង់ធ្វើការពិភាក្សា ពី ជាតិសាសន៍ ពលករ និង​ មូលធន ដោយមានការ​បញ្ចូលសម្លេងពី អ្នកតំណាងដើរតួជា ហាលីម៉ា ។ ចំពោះវគ្គទី ២ ក្នុងវីដេអូនេះ ជាវីដេអូអធិប្បាយ មានចំណងជើងថា ‹‹រូបសំណាក់ក៏ស្លាប់ដែរ›› (Statues Also Die) ថតដោយ គ្រីស ម៉ាកឃើ (Chris Marker) និង អាឡេន រេនេ (Alain Resnais) ។ វីដេអូ​ ក្នុងវគ្គទី ២ វាមានភាពស៊ីចង្វាក់គ្នាទៅនិង ជីវិតរបស់ ហាលីម៉ា ​ ដោយធ្វើអោយមានការ ត្រិះរិះពិចារណា បន្តបន្ទាប់ពី ភាពរើសអើង ការក្រឡេកមើលពីទ្រឹស្តីនិយម​បង្កើតឡើងដោយ អ្នកសរសេរប្រវត្តិសាស្រ្តបច្ចិមប្រទេស។ វីដេអូទាំងមូល បានផលិតឡើង នៅក្នុងឱកាសសម្ភោធ សៀវភៅរបស់សិល្បៈករ អេរីកា ថេន ក្នងចំណងជើងថា ‹‹ម៉េចមិនព្រមមកស៊ីសាច់យើងមក?›› (Come cannibalize us, why don’t you? / Sila Mengkanibalkan kami mahu tak?) ក្នុងឆ្នាំ២០១៤ នៅសារមន្ទីរអិនយូអេស (NUS Museum) ប្រទេសសឹង្ហបុរី។ សៀវភៅនេះ អាចរកអានបាននៅក្នុងពិព័ណ៌។

 

អំពីសិល្បករ៖

អេរីកា ថេន (កើតនៅឆ្នាំ១៩៦៧ នៅប្រទេសសឹង្ហបុរី) ស្នាដៃរបស់គាត់ ពាក់ព័ន្ធនិងកើតចេញពីចំណាប់អារម្មណ៍ទៅលើ រឿងនិទានដែលឆ្លងពីមួយជំនាន់ទៅមួយជំនាន់ ជម្លោះមរតក សម្លេងដែលរងការបង្ក្រាប និងចលនាឆ្លងនៃគំនិត មនុស្ស និង វត្ថុ ពីព្រំដែនប្រជាជាតិ ទៅប្រជាជាតិមួយទៀត។ ស្នាដៃរបស់គាត់ កើតចេញពីដំណើរការនៃការស្រាវជាវនិងការឆ្លើយតប ទៅកាន់ការដោះចំណងថាតើអ្វី ជាការពិត រឿងប្រឌិត និងការជួបនិងហេតុការផ្ទាល់ ពាក់ព័ន្ធនឹងព្រឹត្តការណ៍ កន្លែង ទស្សនិកជន និងរឿងលម្អិតផ្សេងៗដែលអាចនឹងមានរួចស្រាប់មកហើយ។ ការតាំងពិព័រណ៍របស់គាត់ មានដូចជា ពិពរណ៍ Diaspora Platform នៅទីក្រុងវេនីស (Venice) ប្រទេសអ៊ីតាលី (២០១៧), រង្វាន់សិល្បៈ The Samsung Art Plus Prize (នៅ BFI ទីក្រុងឡុង ឆ្នាំ២០១១), ពិពរណ៍ There Is No Road (នៅ LABoral ប្រទេសអេស្បាញ ឆ្នាំ២០១០), ពិពរណ៍ Thermocline of Art (នៅ ZKM ប្រទេសអាឡឺម៉ង់ ឆ្នាំ២០០៧), ពិពរណ៍ Around The World in Eighty Days (នៅវិចិត្រសាល South London Gallery / ICA ទីក្រុងឡុង ឆ្នាំ២០០៧) និង កម្មវិធីពិពរណ៍ The Singapore Biennale (២០០៦) ព្រមទាំង ពិពរណ៍ Cities on the Move (នៅវិចិត្រសាល Hayward Gallery ទីក្រុងឡុង)។ អេរីកា បានបញ្ចប់ការសិក្សាអំពី នរវិទ្យាសង្គម និងបុរាណវិទ្យា ពីមហាវិទ្យាល័យឃីង (Kings College) នៅខេមប្រ៊ីជ (Cambridge) និង សិក្សាពីការដឹកនាំខ្សែភាពយន្ត នៅសាលាភាពយន្តទីក្រុងប៉េកាំង (The Beijing Film Academy) ព្រមទាំងទទួលបានបរិញ្ញាបត្រអនុបណ្ឌិតផ្នែកវិចិត្រសិល្បៈ នៅសាលាសិល្បៈសេនត្រាល់សេនម៉ាទីន (Central Saint Martins School of Art) នៅទីក្រុងឡុង ដែលសព្វថ្ងៃគាត់គឺជាសាស្រ្តចារ្យ ថ្នាក់បរិញ្ញាបត្រវិចិត្រសិល្បៈនៅទីនោះ។