Yee I-Lann

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )

Like the Banana Tree at the Gate: Ibu or the Beast,, 2016. Giclee print on Hahnemuhle photograph paper, 61 x 205cm. 

About the artwork:

The title, The Banana Tree at the Gate, cites an early example of anti-colonial resistance wherein a 17th century sultan in southern Borneo advised his subjects to avoid planting banana trees near their front gates so as not to advertise their wealth to potential colonial exploiters. In the photomontage, Yee I-Lann activates the symbolic banana tree and its residing vindictive female ghost – known as the Pontianak in the artist’s native Malaysia Kuntilanak in Indonesia, Nang Tani in Thailand, and so on –who is said to have died during childbirth. In doing soI-Lann extends the potency of female power derived from animist roots into a contemporary context informed by popular mid-century feminist movements such as Indonesia’s Gerwani organization. For I-Lann, the Pontianak continues to haunt 21st century patriarchal Southeast Asia: “She is the woman standing at the gate like the banana tree in full view. She is simultaneously potential, power, and resource. A banana plant lives only briefly, bearing just one bunch of fruit before it dies. Its root structure, however, grows a new plant immediately – and so the cycle continues, ever present with a memory of the past.”

About the artist:

Yee I-Lann’s (1971, Kota Kinabalu, Malaysia) photomedia-based practice engages with archipelagic Southeast Asia’s turbulent history, addressing, with wit and humanity, the socio-political impact of current politics, neo-colonialism, and globalization, often with particular focus on themes and motifs that reference the indigenous cultures of Borneo. I-Lann holds a BA, Visual Arts, with a major in Photography and minor in Cinematography, University of South Australia, Adelaide (1993). She has exhibited widely in museums and biennials around the world including Artist and Empire, National Gallery Singapore (2017); Asia-Pacific Triennial of Contemporary Art, Brisbane, Australia (2015 and 1999); the Jakarta Biennale, Indonesia (2015); Finding your place in the world: Asian Photomedia, National Gallery of Australia, Canberra (2014); and Suspended Histories, Museum Van Loon, Amsterdam, the Netherlands (2013-14). I-Lann lives and works in Kuala Lumpur, Malaysia.

 

អំពីស្នាដៃ

ចំណងជើង ‹‹ដើមចេកនៅក្លោងទ្វារ›› (The Banana Tree at the Gate)ដកស្រង់មកអំពីការតស៊ូប្រឆាំងនឹងរបបអាណានិគម នៅពេលដែល ព្រះចៅស៊ុលតង់ (មេដឹកនាំពួកម៉ូស្លីម) ក្នុងសតវត្សន៍ទី១៧ នៅខាងត្បូងតំបន់ បូនីអូ (Borneo) ដោយប្រាប់ប្រជាជន មិនអោយដាំដើមចេកនៅជិតក្លោងទ្វារ ដើម្បីកុំអោយអ្នកដាក់អាណានិគមដឹងអំពីទ្រព្យសម្បត្តិរបស់ខ្លួន ហើយមកកេងប្រវ័ញ្ច។ បណ្តុំរូបថតចូលគ្នា របស់ យី អ៊ី ឡាន​​ បង្ហាញពីនិមិត្តរូបដើមចេក និង ខ្មោចស្រីចងគំនុំដែលសន្ថិតនៅក្នុងនោះ។ នាងត្រូវបានគេហៅ ជាភាសាម៉ាឡេស៊ីថា ‹‹ផុនធីអាណាក›› (Pontianak) ភាសាឥណ្ឌូនេស៊ីថា ‹‹ឃុនធីឡាណាក›› (Kuntilanak) ភាសាថៃថា ‹‹នាង ថានី›› ព្រមទាំង ភាសាខ្មែរថា ‹‹ព្រាយដើមចេក›› និង​ ជឿថានាងត្រូវបានស្លាប់នៅពេលសំរាលកូន។ អ៊ីឡាន ចង់ពង្រីក និង​ បន្លាយឥទ្ធិពលរបស់ស្រ្តីដែលមានកម្លាយមក តាំងពីជំនឿអ្នកតានិយម និង ចលនាស្រ្តីនិយមល្បីៗ ក្នុងអំឡុងពាក់កណ្តាលសតវត្សន៍ ដូចជា អង្គការជើវ៉ានីរបស់ប្រទេសឥណ្ឌូនេស៊ី (Indonesia’s Gerwani organization) រហូតមកដល់បរិបទសហសម័យនាពេលបច្ចុប្បន្ន។ ផុនធីអាណាក នៅតែបន្តលងបន្លាច នៅសតវត្សន៍ទី២១ ចំពោះប្រព័ន្ធសង្គម បិតាធិបតេយ្យ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ។ សិល្បករបានពោលថា៖ ‹‹នាងគឺជាស្រ្តីដែលឈរនៅក្លោងទ្វារ ដូចដើមចេកពេញរូបរាងមួយ មានទាំងសក្តានុពល ឥទ្ធិពល និងធនធាន››។ ដូចដែលយើងដឹងហើយ ដើមចេករស់បាន តែមួយរយៈប៉ុណ្ណោះ ផ្តល់ផ្លែរួចហើយក៏ស្លាប់ទៅវិញ។ ទោះបីជាដើមស្លាប់ តែឬសរបស់វាដុះចេញជាកូនភ្លាមៗ ហើយវដ្តជីវិតនេះ នឹងបន្តរស់នៅក្នុងបច្ចុប្បន្នភាព ជាមួយការចងចាំពីអតីតកាល។

អំពីសិល្បករ

យី អ៊ីឡាន  កើតឆ្នាំ១៩៧១ នៅរាជធានី កូតា គីណាបាលូ (Kota Kinabalu) ប្រទេសម៉ាឡេស៊ី។ ការបង្ហាញនិង​​ ការអនុវត្តស្នាដៃសិល្បៈ តាមរយៈរូបថតរបស់គាត់ គឺមានភាពទាក់ទងទៅនឹងប្រវត្តិសាស្រ្ត ប្រជុំកោះ ដ៏ចលាចលរបស់តំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការចង្អុលប្រាប់ ជាមួយភាពឆ្លាតវៃ និងការគោរពមនុស្សជាតិជាតិមូល។ ការងាររបស់គាត់ មានទាំងពាក់ព័ន្ធនិង ផលប៉ះពាល់សង្គម នយោបាយ ដែលមកពីនយោបាយបច្ចុប្បន្ន អាណានិគមបែបថ្មី និងសកលភាវូបនីយកម្ម ហើយភាគច្រើនផ្តោតសំខាន់ទៅលើប្រធានបទ និងបុព្វហេតុវប្បធម៌របស់ជនជាតិភាគតិចនៃ កោះបូណេអូ (Borneo)អ៊ីឡាន បានទទួលបរិញ្ញបត្រផ្នែក Visual Arts ឯកទេសថតរូប និងភាពយន្តជាជំនាញបន្ទាប់បន្សំ ពីសកលវិទ្យាល័យUniversity of South Australia នៅទីក្រុង Adelaide (១៩៩៣)។ គាត់បានតាំងពិព័រណ៍ នៅសារមន្ទីរនិងកម្មវិធីសិល្បៈផ្សេងៗជាច្រើន ជុំវិញពិភពលោកដូចជា កម្មវិធីពិព័រណ៍ Artist and Empire នៅវិចិត្រសាល National Gallery Singapore (២០១៧), កម្មវិធីពិព័រណ៍ Asia-Pacific Triennial of Contemporary Art នៅប្រ៊ីសបេន ប្រទេសអូស្រ្តាលី (២០១៥, ១៩៩៩), កម្មវិធីពិព័រណ៍ the Jakarta Biennale នៅប្រទេសឥណ្ឌូនេស៊ី (២០១៥), កម្មវិធីពិព័រណ៍ Finding your place in the world: Asian Photomedia នៅវិចិត្រសាល National Gallery of Australia ក្នុងរាជធានីកង់បេរ៉ា (Canberra) (២០១៤) និង កម្មវិធីពិព័រណ៍ Suspended Histories នៅសារមន្ទីរវ៉ាន លូន (Museum Van Loon) ក្នុងទីក្រុងអេមស្ទើរដេម (Amsterdam) ប្រទេសហូឡង់ (២០១៣-១៤)។ សព្វថ្ងៃគាត់រស់នៅ និងធ្វើការ នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។