Minstrel Kuik

( ភាសាខ្មែរមាន​នៅផ្នែកខាងក្រោម )

About the work:

The Gridded Ghost Series is Minstrel Kuik’s personal campaign to recalculate and feminize materials collected during the Malaysian 13th General Election (May 5th, 2013). The artist calls out the advertising strategies employed in the political game of images, which to her are “void of any substantial existence because they are pure image aiming at circulating in the public sphere – the democracy of the spectacle”. In her poster-like works, the green cutting mat enables her re-compositions of carefully comingled fragments, acting as a space of domestication that counteracts the visuality produced by the state machine.

About the artist

Minstrel Kuik’s (b. Pantai Remis, Malaysia, 1976) practice is a constant process of playful and critical engagement with her everyday visual surroundings, largely using photography as a medium to explore social tensions and attachments. She holds a BA in Painting from National Taiwan Normal University, Taiwan (1999) and an MA in Fine Arts in photography, Ecole Nationale Superieure de la Photographie of Arles, France (2006). Notable exhibitions include Family Snaps – Photography in Southeast Asia, Chiang Mai City Arts & Cultural Centre, Thailand (2014) and Photoquai, Musée du quai Branly, Paris, France (2011). Minstrel is the recipient of the International Photographer Award, Higashikawa Photo Festival, Japan (2013), and was awarded a studio residency at Fukuoka Asian Art Museum (2015). She lives in Kuala Lumpur.

 

អំពីស្នាដៃ ៖

‹‹ស៊េរីរូបភាព ហ្គ្រីតដីត ហ្កូស›› គឺជាយុទ្ធនាការរបស់សិល្បករ មីនស្ត្រែល ខ្វិក ដើម្បីគណនាឡើងវិញ តាមរយៈភាពទន់ភ្លន់របស់នារី នូវសម្ភារៈនានា ដែលប្រមូលបានក្នុងអំឡុងការបោះឆ្នោតសកលលើកទី ១៣ នៅប្រទេសម៉ាឡេស៊ី (ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៣)។ សិល្បករ បានហៅយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានប្រើប្រាស់ជាឩបករណ៍ក្នុងល្បែងនយោបាយ ថា “រូបភាព គ្រាន់តែជារូបភាព”ពីព្រោះរូបភាព ទាំងអស់នោះជារូបភាពទទេ ដែលធ្វើចរន្តក្នុងទីសាធារណៈ ជានទីលានប្រជាធិបតេយ្យ បែបទស្សនីយភាព។ ក្នុងស្នាដៃ ដូចនិងផ្ទាំងផ្សព្វផ្សាយ ជាមួយនិងការផ្គុំរូបភាពចូលគ្នា យ៉ាងយកចិត្តទុកដាក់នៅលើ ក្តារកាត់ពណ៌បៃតង ហាក់បីដូចជា ឥរិយាបថនៃការផ្សាំងរូបភាពឡើងវិញដើម្បី រារាំងរូបភាពដែលបង្កើតដោយ ម៉ាស៊ីនឃោសនារដ្ឋ។ 

អំពីសិល្បករ ៖

មីនស្ត្រែល ខ្វិក កើតនៅ ប៉ាន់តៃ រ៉េមី (Pantai Remis) ប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៧៦។ ការអនុវត្តផ្នែកសិល្បៈរបស់គាត់ គឺជាដំណើរការបន្តឥតឈប់ឈរ នៃការប្រស្រ័យទាក់់ទងរបៀប លេងសើច និងរិះគិត ជាមួយនិងមជ្ឈដ្ឋានជុំវិញរបស់គាត់ ដោយបានប្រើរូបថតជាមធ្យោបាយ ក្នុងរុករកពីភាពតានតឹងក្នុងសង្គម និង ទំនាក់ទំនងដែលផ្សាភ្ជាប់ជាមួយសង្គម។ គាត់ បានបញ្ចប់បរិញ្ញាប័ត្រ ផ្នែកគំនូរពីសាកលវិទ្យាល័យ National Taiwan Normal University នៅតៃវ៉ាន់ ក្នុងឆ្នាំ ១៩៩៩ និងបានសញ្ញាបត្រ័អនុបណ្ឌិតវិចិត្រសិល្បៈ ផ្នែកថតរូប នៅ Ecole Nationle Superieure de la Photographie of Arle ប្រទេសបារាំង ក្នុងឆ្នាំ២០០៦។ ពីធីតាំងពិព័រណ៍សំខាន់ៗ រួមមាន ស្នាដៃ Family Snaps នៅ Photography in Southeast Asia, Chiang Mai Arts & Cultural Centre ប្រទេសថៃ (២០១៤) និង ស្នាដៃ Photoquai នៅ Musée du quai Branly ទីក្រុងប៉ារីស ប្រទេសបារាំង (២០១១)។ មីនស្ត្រែល ជាអ្នកទទួលបានពានរង្វាន់ International Photographer Award ក្នុងពិធីបុណ្យ Higashigawa នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៣ ព្រមទាំង បានធ្វើនិវាសដ្ឋាននៅសារមន្ទីរ Fukuoka Asian Art Museum ក្នុងឆ្នាំ២០១៥។ បច្ចុប្បន្នគាត់រស់នៅក្នុង ទីក្រុងគូឡាឡាំពួ។